សម្តេចតេជោ៖ ពិចារណារុះរើគណរដ្ឋមន្ត្រី, ពន្លឿនសេវាសាធារណ, បង្កើនវិធានការណ៍សន្តិសុខ

រសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ​ ឆ្នាំ ២០១៦ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់​ក្រសួង​មហាផ្ទៃ, សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ ទៅកាន់ក្រសួងសាធារណការ និងក្រសួងកសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់នៅក្នុងការដោះស្រាយបញ្ហានានា ក្រោមចំណាត់ការ​របស់​ខ្លួន។ សម្តេចតេជោ បានបង្ហើបថា កំពុងពិចារណាថាត្រូវមានការរុះរើគណរដ្ឋមន្រ្តីឬយ៉ាងណា។ «ខ្ញុំ​កំ​ពុង​តែ​គិត តើ​​ខ្ញុំ​ដោះដូរគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះឬទេ? … ព្រោះបើ​ទុកម្លឹងៗ មិនកើតទេ។ វាងាប់ខ្ញុំ អាពាក្យគ្នាឯងៗ គ្រោះ​ថ្នាក់​ដល់ខ្លួនឯង» ។ ទាក់ទងនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ សម្តេចតេជោ ជម្រុញឲ្យមន្រ្តីគ្រប់ក្រសួងទាំងអស់បង្កើន​ល្បឿន​ផ្តល់​សេវាតម្រូវការនានា ដូចជា ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត/អាពាហ៍​ពិពាហ៍​/​មរណ​ភាព ប័ណ្ណបើកបរ ស្លាកលេខយានយន្ត។ល។ ដោយផ្អែកតាមគោលការណ៍ ៣ គឺ «ធ្វើឲ្យបាន ឲ្យលឿន និង​មាន​តម្លាភាព» និងលើកឡើងពីបំណងចុះទៅ​ពិនិត្យផ្ទាល់ ដោយមិនប្រាប់មុន ​តាមមូលដ្ឋានតែម្តង ដើម្បី​ដឹង​ថាតើការងារថ្នាក់មូលដ្ឋាន​មានសកម្មភាព ឬអត់។ បន្ថែមពីលើនោះ សម្តេចបានបញ្ជាជាកំហិតឲ្យតាមចាប់រថយន្តដឹកអង្ករ ដែលបានបង្កការខូចខាត​ស្ពាន​ទ្សឹបា​សា​ កាលពី​ថ្មីៗនេះ … Continue reading សម្តេចតេជោ៖ ពិចារណារុះរើគណរដ្ឋមន្ត្រី, ពន្លឿនសេវាសាធារណ, បង្កើនវិធានការណ៍សន្តិសុខ